ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើសុំទុន៣០លានដុល្លារបន្ថែមទៀតពីរាជរដ្ឋាភិបាល ដើម្បីបង្កើន ចង្វាក់ផលិតនិងរក្សាសមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា
Sun,21 March 2021 (Time 12:24 PM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 129នាក់)

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើសុំទុន៣០លានដុល្លារបន្ថែមទៀតពីរាជរដ្ឋាភិបាល ដើម្បីបង្កើន ចង្វាក់ផលិតនិងរក្សាសមត្ថភាពប្រកួតប្រជែងក្នុងវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទុន៥០លាន ដុល្លាររបស់រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅបានអស់ ។ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានមានប្រសាសន៍ថា ការស្នើសុំទុនបន្ថែមនេះ គឺដើម្បីផ្ដល់ឥណទានក្នុងអត្រាការប្រាក់ទាបជូនដល់ប្រជាកសិករ ក៏ដូចជាចូលរួមចំណែកជាមួយ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តឱ្យបង្កើនការផលិតកសិផលក្នុងស្រុក ក្នុងការធានា សន្តិសុខស្បៀង ជាពិសេសបង្កើនសមត្ថភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ ឯកឧត្តម បន្តថា ពាក់ព័ន្ធជាមួយនឹងការស្នើសុំនេះ គឺនៅរង់ចាំតែការសម្រេចពីរារដ្ឋាភិបាលតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ន ប្រជាកសិករបានស្នើសុំកម្ចីឥណទានជាបន្តបន្ទាប់ ដើម្បីបង្កើនសមត្ថភាពដាំដុះដំណាំកសិកម្ម ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្មជាដើម ។ កន្លងមកយើងបានដាក់ស្នើសុំហើយ តែរង់ចាំការសម្រេចបន្ថែមទៀត គឺយើងស្នើសុំទៅលើការផ្ដល់ឥណទាន ទៅលើបងប្អូនដាំដុះបន្លែផ្លែឈើ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដែលយើងបានដាក់ស្នើសុំទៅចំនួន ៣០លានដុល្លារបន្ថែមទៀត ព្រោះមានតម្រូវការកាន់តែច្រើនទៅៗសម្រាប់ផ្នែកតូច នេះគឺជាអ្វីដែលបានស្នើសុំ ហើយយើងកំពុងតែបន្តនិតិវិធីបន្តបន្ទាប់ ក្នុងការស្នើសុំទៅរាជរដ្ឋាភិបាល ។ ឯកឧត្តម កៅ ថាច បានលើកទឹកចិត្តដល់កសិករដែលត្រូវការដើមទុនបន្ថែម សូមទំនាក់ទំនងមកធនាគារ ARDB ដើម្បីទទួល បានឥណទាន ធ្វើការពង្រីកការដាំដុះនិងពង្រីកអាជីវកម្មរបស់ខ្លួន។ សូមបញ្ជាក់ថា កាលពីក្នុងដំណាក់កាលជំងឺកូវីដ-១៩រីករាលដាលដំបូង រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកា៥០លានដុល្លារ ជួយលើវិស័យចំនួន៤ គឺវិស័យការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម និងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយឱ្យប្រជាកសិករនិងអ្នកវិនិយោគ កាន់តែមានទំនុកចិត្តនៅក្នុងការធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា ឱ្យមានសន្ទុះ កាន់តែខ្លាំងឡើង ដើម្បីបំពេញតម្រូវការក្នុងស្រុកនិងជំរុញការនាំចេញ ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
97 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
670 នាក់
ខែនេះ :
3058 នាក់
3 ខែនេះ :
9785 នាក់
សរុប :
171559 នាក់