ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ឱ្យ​​ដឹង​ថា​ ដោយទទួលបានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ
Sun,21 March 2021 (Time 12:20 PM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 124នាក់)

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ឱ្យ​​ដឹង​ថា​ ដោយទទួលបានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩ កាល​ពីល្ងាច ថ្ងៃសៅរ៍ ៧ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ នឹងថ្ងៃទី២០ខែមីនា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឱ្យ គណៈបញ្ជាការឯក ភាពសង្កាត់ទាំង១១ ចុះធ្វើកំណត់ ហេតុឱ្យបិទទីតាំង សេវាកម្ម អ៉ីនធើណេតកាហ្វេ វិស័យព័ត៌មាន ទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ការរីករាលដាល នៃជម្ងឺកូវីដ-១៩ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា​ ជាលទ្ធផល គណៈបញ្ជាការឯក ភាពសង្កាត់ទាំង១១ បានចុះផ្សព្វផ្សាយ និង ធ្វើកំណត់ហេតុ ឱ្យ​បិទបានចំនួន៣៦ទីតាំង និង កំពុងបន្តធ្វើនៅតាមទីតាំងដែល នៅសេសសល់ ។​ អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​បញ្ជាក់​ថា​ ក្នុងករណី ម្ចាស់ទីតាំង មិនសហការ នៅបន្តប្រកបអាជីវកម្មដោយរឹងរូសមិនចូលរួមអនុវត្តជាមួយអាជ្ញាធរ នោះ អាជ្ញាធរខណ្ឌ និងចាត់វិធានការ ច្បាប់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែងឡើយ។ សូមអគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
87 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
660 នាក់
ខែនេះ :
3048 នាក់
3 ខែនេះ :
9775 នាក់
សរុប :
171549 នាក់