ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ក្នុងក្រុងសួង
Fri,19 March 2021 (Time 10:48 AM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 119នាក់)

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយសាខាកាកបាទ ក្រហមខេត្ត ទៅចែកជូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុនសែន សួង ក្នុងក្រុងសួង ។ នាឱកាសនោះមានការចូលរួមពីឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការ និងក្រុមការងារសាខាកាកបាទក្រហមខេត្ត-ក្រុង ព្រមទាំង អាជ្ញាធរមូលដ្ឋាន ។ ឯកឧត្តមបញ្ជាក់ថា នៅទីណាមានទុក្ខលំបាកទីនោះគឺមានវត្តមានសម្ដេចទាំងទ្វេ ដែលតែងតែព្រួយបារម្ភពីសុខទុក្ខបងប្អូន ប្រជាពលរដ្ឋគ្រប់ពេលគ្រប់វេលា ទោះបីសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក៏ដោយ តែអំណោយទាំងអស់ គឺបាននាំយកមក ផ្ដល់ជូនដល់ដៃបងប្អូនប្រជាពរដ្ឋគ្រប់ៗគ្នា ។ ឯកឧត្តមបានណែនាំឱ្យបងប្អូនដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ ស្ដាប់តាមការណែនាំ របស់គ្រូពេទ្យ ក្រោយ១៤ថ្ងៃបើមិនមានវិជ្ជមានជំងឺកូវីដ-១៩ទេ នឹងបានត្រឡប់ទៅគេហដ្ឋានវិញជាក់ជាមិនខាន ដោយបន្ត អនុវត្តន៍តាមវិធានការការនានា ពិសេស បន្ថែមពីនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់បងប្អូនពលករ ពីច្បាប់ថ្មីដែលទើបដាក់ឲ្យអនុវត្តនូវកម្រិតទោសទណ្ឌ និងការផាកពិន័យ ចំពោះរាល់ការគេចវេះពីការធ្វើចត្តាឡីស័ក ឱ្យបងប្អូនបានយល់ច្បាស់ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩នៅកម្ពុជា។ សូមជម្រាបថា: នៅមណ្ឌលចត្តាឡីស័កសម្ដេចតេជោ ហ៊ុន សែនក្រុងសួងនេះ មានបងប្អូនពលករចំនួន៤៩នាក់ ដោយក្នុង ម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១ឡូ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប សាប៊ូ១ដុំ ម៉ាស់ និងថវិកា មួយចំនួន។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
664 នាក់
ខែនេះ :
3052 នាក់
3 ខែនេះ :
9779 នាក់
សរុប :
171553 នាក់