ថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ អ៊ឹមធីខេ ធីវីអនឡាញ / 099 988 931
កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ម្សិលមុិញ ឯកឧត្ដម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ
Wed,17 March 2021 (Time 12:15 PM)
ដោយ ៖ Owner (ចំនួនអ្នកអាន: 142នាក់)

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ម្សិលមុិញ ឯកឧត្ដម គុជ លីណា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភផ្ដល់ជូនដល់ក្រុមការងារប្រចាំការប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗ បើគ្មានវិធានការទប់ស្កាត់ទាន់ពេលវេលា។ អំណោយក្នុងឱកាសនោះរួមមាន៖ ទឹកបរិសុទ្ធ ៥០កេស, ទឹកផ្លែឈើ ២០កេស, ម៉ាស់៤,៥០០ និងអាល់កុល១៥លីត្រ ។ ឯកឧត្ដម គុជ លីណា បានមានប្រសាសន៍ថា ចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភ: បានផ្ទុះឡើង យើងទាំងអស់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាពនៃការរីរាលដាលជាបន្តបន្ទាប់នៅក្នុងសហគមន៍ ហេតុនេះក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណ: ក្នុងវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានយកចិត្តទុក្ខជាចម្បងក្នុងការរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រុមប្រតិបត្តិសាខាតែងតែចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំទាំងនៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សា ព្រោះដូចយើងទាំងអស់គ្នាបានដឹងហើយថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺដ៏កាចសាហាវនេះ ។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសសើរចំពោះមន្ត្រី និងក្រុមការងារប្រចាំការទាំងអស់គ្នាដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួនមិនថាយប់មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសកម្ម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលកាន់តែធំឡើង និងដើម្បីឈានទៅគ្រប់គ្រងឱ្យបាននាពេលខាងមុខ។ ក្នុងនាមគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនដែលធ្វើដំណើរលើដងផ្លូវជាតិលេខ៦ ចូលមកកាន់ខេត្តសៀមរាប ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំព្រមទាំង ២ចូលរួមបន្ថែមទៀត គឺចូលរួម Scan QR Code និងចូលរួមពិនិត្យកំដៅឱ្យបានគ្រប់គ្នា ។ សូមអរគុណ!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
73 នាក់
ម្សិលមិញ :
88 នាក់
សប្តាហ៍នេះ :
646 នាក់
ខែនេះ :
3034 នាក់
3 ខែនេះ :
9761 នាក់
សរុប :
171535 នាក់